បទភ្លេង | : បរទេស | ||
---|---|---|---|
ទំនុកច្រៀង | : ស៊ីវ សុន | ច្រៀងដោយ | : ស៊ីន ស៊ីសាមុត |
១ - ឱ! ផ្ទៃមេឃស្រឡះភ្លឺថា ពន្លឺសោភាស្រស់ត្រចង់
ផ្ការីកលូតលាស់
រហង់
រហង់រីកស្រស់បំព្រង តើចាំអ្នកណា ។
២ - ខ្យល់បកមកត្រជាក់ក្នុងចិត្ត ចិន្តាខ្ញុំគិតដល់ជីវ៉ា ក្រអូបក្លិនស្រីរសាត់
តាមខ្យល់
ធ្វើឱ្យខ្ញុំខ្វល់ព្រោះក្លិនស្នេហា ។
បន្ទរ - ខ្យល់អើយខ្យល់ត្រជាក់ រសាត់មកថ្នាក់ថ្នមសព្វកាយា ចិតរំភើប
ស្រៀវស្រើបចិន្តា
ពេលណាថ្ងៃណាបានផ្កាមក្បែរខ្ញុំ ។
៣ - រាត្រីនេះរាត្រីស្អែក
ផ្កាកុំប្រកែកខ្ញុំក្រៀមក្រំ
អាសូរដូងចិត្តកំព្រា
ច្រើនឆ្នាំ
ព្រោះតែរង់ចាំទទួលក្លិនផ្កា ។
No comments:
Post a Comment