បទភ្លេង | : សម សាខន | ||
---|---|---|---|
ទំនុកច្រៀង | : ញ៉ែម ផុន | ច្រៀងដោយ | : ស៊ីន ស៊ីសាមុត |
១ - បងស្រឡាញ់ ៗ តែអូន ស្រឡាញ់ស្ងួនពេញក្នុងចិន្តា គ្មានបែកបែរ
ប្រែចិត្តសាវា
ឬដោះសាររកគូថ្មីឡើយ ។
បន្ទរ - ឲ្យបងដកចិត្តចេញពីស្នេហ៍ម្តេចបាន បងសូមផ្ញើប្រាណភ្ជាប់និស្ស័យ
ក្នុងលោកនេះបងស្រឡាញ់តែចរណៃ
ចិត្តស្មោះភក្តីតែស្រីមួយ ។
២ - បងស្រឡាញ់ ៗ តែអូន សូមស្រីស្ងួនកុំទុក្ខា ។
១ - ចិត្តសន្សំខំប្រឹងស្រឡាញ់
សុខចិត្តចាញ់ ៗ ព្រោះស្នេហា
ប្រឹងបំរះ
មិនឈ្នះវាសនា សូមចិន្តាមេត្តាប្រណី ។
បន្ទរ - ឲ្យបងដកចិត្តចេញពីស្នេហ៍ម្តេចបាន បងសូមផ្ញើប្រាណភ្ជាប់និស្ស័យ
ក្នុងលោកនេះបងស្រឡាញ់តែចរណៃ
ចិត្តស្មោះភក្តីតែស្រីមួយ ។
២ - បងស្រឡាញ់ ៗ តែអូន សូមស្រីស្ងួនកុំទុក្ខា ។
No comments:
Post a Comment