Showing posts with label ស៊ីន ស៊ីសាមុត. Show all posts
Showing posts with label ស៊ីន ស៊ីសាមុត. Show all posts
Saturday, January 2, 2016
យប់នេះបងមកទេ? និង ម្ចាស់ដាវកាយសិទ្ធ
Wednesday, December 30, 2015
អាធ្រាតឆ្មាក្អក និង លលកសគូថ
កន្លង់មាស និងសំបួរមាស
Monday, November 9, 2015
ខ្យល់ត្រជាក់
| បទភ្លេង | : បរទេស | ||
|---|---|---|---|
| ទំនុកច្រៀង | : ស៊ីវ សុន | ច្រៀងដោយ | : ស៊ីន ស៊ីសាមុត |
១ - ឱ! ផ្ទៃមេឃស្រឡះភ្លឺថា ពន្លឺសោភាស្រស់ត្រចង់
ផ្ការីកលូតលាស់
រហង់
រហង់រីកស្រស់បំព្រង តើចាំអ្នកណា ។
២ - ខ្យល់បកមកត្រជាក់ក្នុងចិត្ត ចិន្តាខ្ញុំគិតដល់ជីវ៉ា ក្រអូបក្លិនស្រីរសាត់
តាមខ្យល់
ធ្វើឱ្យខ្ញុំខ្វល់ព្រោះក្លិនស្នេហា ។
បន្ទរ - ខ្យល់អើយខ្យល់ត្រជាក់ រសាត់មកថ្នាក់ថ្នមសព្វកាយា ចិតរំភើប
ស្រៀវស្រើបចិន្តា
ពេលណាថ្ងៃណាបានផ្កាមក្បែរខ្ញុំ ។
៣ - រាត្រីនេះរាត្រីស្អែក
ផ្កាកុំប្រកែកខ្ញុំក្រៀមក្រំ
អាសូរដូងចិត្តកំព្រា
ច្រើនឆ្នាំ
ព្រោះតែរង់ចាំទទួលក្លិនផ្កា ។
ចៅព្រាហ្មណ៍
| បទភ្លេង | : បុរាណ | ||
|---|---|---|---|
| ទំនុកច្រៀង | : ស៊ីន ស៊ីសាមុត | ច្រៀងដោយ | : ស៊ីន ស៊ីសាមុត |
១ - ឱ! ណាចៅព្រាហ្មណ៍អើយ ណ្ហើយកុំតូចចិត្ត (ពីរដង) បើគេ
មិនអាណិត ចិតគេដោយខ្លួន
ឱណាកែវណានាងណា ចិតគេ
ដោយខ្លួន ។
២ - ស្នេហ៍គេគូគេ
គេខំថែធួន (ពីរដង) ធ្វើម្តេចកម្មខ្លួន កើតមកខ្វះ
ស្នេហ៍ ឱណាកែវណា នាងណា កើតមកខ្វះស្នេហ៍ ។
៣ - ណ្ហើយស៊ូនៅព្រៅ
តាមកម្មបុព្វេ (ពីរដង) បើគ្មានគេស្នេហ៍ គឺ
កម្មព្រាហ្មណ៍ឯង ឱណាកែវណា នាងណា គឺកម្មព្រាហ្មណ៍ឯង ។
(បទបំពេបុរាណ)
បងស្រឡាញ់តែអូន
| បទភ្លេង | : សម សាខន | ||
|---|---|---|---|
| ទំនុកច្រៀង | : ញ៉ែម ផុន | ច្រៀងដោយ | : ស៊ីន ស៊ីសាមុត |
១ - បងស្រឡាញ់ ៗ តែអូន ស្រឡាញ់ស្ងួនពេញក្នុងចិន្តា គ្មានបែកបែរ
ប្រែចិត្តសាវា
ឬដោះសាររកគូថ្មីឡើយ ។
បន្ទរ - ឲ្យបងដកចិត្តចេញពីស្នេហ៍ម្តេចបាន បងសូមផ្ញើប្រាណភ្ជាប់និស្ស័យ
ក្នុងលោកនេះបងស្រឡាញ់តែចរណៃ
ចិត្តស្មោះភក្តីតែស្រីមួយ ។
២ - បងស្រឡាញ់ ៗ តែអូន សូមស្រីស្ងួនកុំទុក្ខា ។
១ - ចិត្តសន្សំខំប្រឹងស្រឡាញ់
សុខចិត្តចាញ់ ៗ ព្រោះស្នេហា
ប្រឹងបំរះ
មិនឈ្នះវាសនា សូមចិន្តាមេត្តាប្រណី ។
បន្ទរ - ឲ្យបងដកចិត្តចេញពីស្នេហ៍ម្តេចបាន បងសូមផ្ញើប្រាណភ្ជាប់និស្ស័យ
ក្នុងលោកនេះបងស្រឡាញ់តែចរណៃ
ចិត្តស្មោះភក្តីតែស្រីមួយ ។
២ - បងស្រឡាញ់ ៗ តែអូន សូមស្រីស្ងួនកុំទុក្ខា ។
បងពិតជាស្ម័គ្រ
| បទភ្លេង | : បរទេស | ||
|---|---|---|---|
| ទំនុកច្រៀង | : ស៊ីវ សុន | ច្រៀងដោយ | : ស៊ីន ស៊ីសាមុត |
១ - បងពិតជាស្ម័គ្រវរលក្ខណ៍
អូននាងកុំសង្ស័យ បើអូនមិនជឿបង
ស្បថជូនណាថ្លៃ សូមពៅប្រណី
ព្រមស្នេហ៍បងទៅ។
២ - បពិតជាស្មោះចំពោះស្រី មានព្រះជាសាក្សី បងនឹងសច្ចាជូនកែវ
ពាលពៅ ជាតិនេះខ្វះស្រីបងក្ស័យហើយ ។
បន្ទរ - ស្រីអើយស្រីស្រស់អូនកុំ កុំប្រកែកណាមាសស្នេហ៍ ពេលឥឡូវ
ស្តាប់បងអង្វរ អង្វរសិនណាព្រលឹង។
៣ - មើលទៅព្រះច័ន្ទរះនៅខ្ពស់
ខ្ពស់ហួសនិស្ស័យ តែរស្មីនៅមាន
ពន្លឺភ្លឺស្រស់ថ្លា សូមពៅអាណិតដល់ចិត្តស្នេហា ។
(បញ្ចប់) - ដែលប៉ងស្នេហ៍ ស្មោះស្ម័គ្រពិត........។
ចោរចិត្តជា
| បទភ្លេង | : បរទេស | សម្រួលតន្រ្តីដោយ | : សម សាខន |
|---|---|---|---|
| ទំនុកច្រៀង | : ញ៉ែម ផុន | ច្រៀងដោយ | : ស៊ីន ស៊ីសាមុត |
១ -
ប្រុសគេដទៃស្រីប្រឹងចោមស្រឡាញ់ ប្រុសខ្ញុំស្រីចោមខ្នាញ់លួច
ស្អប់គ្រប់គ្នា គេចោទប្រុសខ្ញុំទុកស្មើនឹងអ្នកងារ ទ្រូវងជាំគ្រាំគ្រា
ព្រោះស្នេហា ។
២ - ចោរលួចរបស់ព្រោះចង់ធ្វើអ្នកមាន ចោរខ្ញុំមិនហ៊ាន ព្រោះខ្លាច
មានទោសា
ចោរខ្ញុំចិត្តជាលួចត្រឹមតែស្នេហា លួចមើលភក្រ្តា
ស្រស់ពិសី ។
បន្ទរ - ខ្ញុំធ្វើចោរដែរតែចិត្តជា មាននាមនឹងងារជាកវី ចិត្តគួចលួចបេតី
លួចច្រើនខែថ្ងៃ លួចស្នេហា ។
៣ - មិនដែលបានសោះព្រោះខ្ញុំមិនសូវហ៊ាន តែនឹងលួចបំពានអៀន
ម្ចាស់ចិន្តា
បើប្រែមានទោសតើធ្លាក់ដល់ត្រឹមណា
បើចោរលួច
ស្នេហា
ចោរដូងចិត្ត
។
Subscribe to:
Posts (Atom)






