Wednesday, December 30, 2015

គូដណ្តឹងខ្ញុំ


វាចាចៅក្រម


អាធ្រាតឆ្មាក្អក និង លលកសគូថ


មាតាគំរូ


បងយំដើម្បីឈប់យំ


ស្តាប់បងច្រៀងបំពេ


ថើបស្នាមក្តិច


ព្រោះតែមិនជឿបង


ស្នេហ៍ហួសនិស្ស័យ


ដូងចន្រ្ទា


កុំឱ្យចាស់ទាន់ និង កុំឱ្យខ្មាស់សត្វ


បងសុំស្លាស្រី និង​ចោលចាប


ប្តីគេទេអូន


ចិត្តស្នេហា


បំភ្លេចអូនចុះ និង​ មិនយល់ចិត្ត


ឱ! សត្វសារិកា !​​ ! !


ម៉ោង៩ហើយ


ទៅហើយមកវិញ និងភ្លេងបើកវាំងនន


សៀងចិន


លិញជូមាសបង



អ៊ីណាវបុស្សិបា


គួរស្លុតចិន្តា


ដើរលេងក្នុងសួន


កន្លង់មាស និងសំបួរមាស


ព្រះច័ន្ទរះទាំងថ្ងៃ និង មន្តទិព្វនៃចម្រៀង


ស្រមោលជីវិត


ម៉េម៉ាយកូនមួយ


ជំនោរខែប្រាំង


កំណែនស្នេហ៍


មេត្តាណ៎ាបង


ទំនួញបក្សា

Monday, November 9, 2015

ខ្យល់ត្រជាក់

បទភ្លេង : បរទេស
ទំនុកច្រៀង : ស៊ីវ សុន ច្រៀងដោយ : ស៊ីន ស៊ីសាមុត

-         ឱ! ផ្ទៃមេឃស្រឡះភ្លឺថា   ពន្លឺសោភាស្រស់ត្រចង់   ផ្ការីកលូតលាស់
              រហង់   រហង់រីកស្រស់បំព្រង  តើចាំអ្នកណា 
-         ខ្យល់បកមកត្រជាក់ក្នុងចិត្ត  ចិន្តាខ្ញុំគិតដល់ជីវ៉ា  ក្រអូបក្លិនស្រីរសាត់
              តាមខ្យល់  ធ្វើឱ្យខ្ញុំខ្វល់ព្រោះក្លិនស្នេហា
បន្ទរ -    ខ្យល់អើយខ្យល់ត្រជាក់  រសាត់មកថ្នាក់ថ្នមសព្វកាយា  ចិតរំភើប
              ស្រៀវស្រើបចិន្តា  ពេលណាថ្ងៃណាបានផ្កាមក្បែរខ្ញុំ     
-        រាត្រីនេះរាត្រីស្អែក  ផ្កាកុំប្រកែកខ្ញុំក្រៀមក្រំ  អាសូរដូងចិត្តកំព្រា
              ច្រើនឆ្នាំ  ព្រោះតែរង់ចាំទទួលក្លិនផ្កា 

ចៅព្រាហ្មណ៍

បទភ្លេង : បុរាណ
ទំនុកច្រៀង : ស៊ីន ស៊ីសាមុត ច្រៀងដោយ : ស៊ីន ស៊ីសាមុត

-         ឱ! ណាចៅព្រាហ្មណ៍អើយ ណ្ហើយកុំតូចចិត្ត (ពីរដង)  បើគេ​
              មិនអាណិត  ចិតគេដោយខ្លួន  ឱណាកែវណានាងណា  ចិតគេ
              ដោយខ្លួន 
-         ស្នេហ៍គេគូគេ  គេខំថែធួន (ពីរដង)  ធ្វើម្តេចកម្មខ្លួន កើតមកខ្វះ
              ស្នេហ៍  ឱណាកែវណា នាងណា កើតមកខ្វះស្នេហ៍ ។
-        ណ្ហើយស៊ូនៅព្រៅ  តាមកម្មបុព្វេ (ពីរដង)  បើគ្មានគេស្នេហ៍  គឺ
              កម្មព្រាហ្មណ៍ឯង  ឱណាកែវណា នាងណា គឺកម្មព្រាហ្មណ៍ឯង ។
(បទបំពេបុរាណ)

បងស្រឡាញ់តែអូន

បទភ្លេង : សម សាខន
ទំនុកច្រៀង : ញ៉ែម ផុន ច្រៀងដោយ : ស៊ីន ស៊ីសាមុត

-         បងស្រឡាញ់ ៗ តែអូន  ស្រឡាញ់ស្ងួនពេញក្នុងចិន្តា  គ្មានបែកបែរ
              ប្រែចិត្តសាវា  ឬដោះសាររកគូថ្មីឡើយ 
បន្ទរ -    ឲ្យបងដកចិត្តចេញពីស្នេហ៍ម្តេចបាន  បងសូមផ្ញើប្រាណភ្ជាប់និស្ស័យ
              ក្នុងលោកនេះបងស្រឡាញ់តែចរណៃ   ចិត្តស្មោះភក្តីតែស្រីមួយ
-         បងស្រឡាញ់ ៗ តែអូន  សូមស្រីស្ងួនកុំទុក្ខា 
-         ចិត្តសន្សំខំប្រឹងស្រឡាញ់  សុខចិត្តចាញ់ ៗ  ព្រោះស្នេហា  ប្រឹងបំរះ
              មិនឈ្នះវាសនា  សូមចិន្តាមេត្តាប្រណី   
បន្ទរ -    ឲ្យបងដកចិត្តចេញពីស្នេហ៍ម្តេចបាន  បងសូមផ្ញើប្រាណភ្ជាប់និស្ស័យ
              ក្នុងលោកនេះបងស្រឡាញ់តែចរណៃ   ចិត្តស្មោះភក្តីតែស្រីមួយ
-         បងស្រឡាញ់ ៗ តែអូន  សូមស្រីស្ងួនកុំទុក្ខា 

បងពិតជាស្ម័គ្រ

បទភ្លេង : បរទេស
ទំនុកច្រៀង : ស៊ីវ សុន ច្រៀងដោយ : ស៊ីន ស៊ីសាមុត

-         បងពិតជាស្ម័គ្រវរលក្ខណ៍   អូននាងកុំសង្ស័យ  បើអូនមិនជឿបង
              ស្បថជូនណាថ្លៃ   សូមពៅប្រណី  ព្រមស្នេហ៍បងទៅ។
-    បពិតជាស្មោះចំពោះស្រី  មានព្រះជាសាក្សី  បងនឹងសច្ចាជូនកែវ
              ពាលពៅ  ជាតិនេះខ្វះស្រីបងក្ស័យហើយ ។
បន្ទរ -    ស្រីអើយស្រីស្រស់អូនកុំ  កុំប្រកែកណាមាសស្នេហ៍  ពេលឥឡូវ
              ស្តាប់បងអង្វរ  អង្វរសិនណាព្រលឹង។
-        មើលទៅព្រះច័ន្ទរះនៅខ្ពស់  ខ្ពស់ហួសនិស្ស័យ  តែរស្មីនៅមាន
              ពន្លឺភ្លឺស្រស់ថ្លា  សូមពៅអាណិតដល់ចិត្តស្នេហា ។
(បញ្ចប់) - ដែលប៉ងស្នេហ៍  ស្មោះស្ម័គ្រពិត........។

ចោរចិត្តជា



បទភ្លេង : បរទេស សម្រួលតន្រ្តីដោយ : សម សាខន
ទំនុកច្រៀង : ញ៉ែម ផុន ច្រៀងដោយ : ស៊ីន ស៊ីសាមុត

១ -          ប្រុសគេដទៃស្រីប្រឹងចោមស្រឡាញ់   ប្រុសខ្ញុំស្រីចោមខ្នាញ់លួច
              ស្អប់គ្រប់គ្នា  គេចោទប្រុសខ្ញុំទុកស្មើនឹងអ្នកងារ  ទ្រូវងជាំគ្រាំគ្រា
              ព្រោះស្នេហា 
-         ចោរលួចរបស់ព្រោះចង់ធ្វើអ្នកមាន ​ ចោរខ្ញុំមិនហ៊ាន  ព្រោះខ្លាច
              មានទោសា   ចោរខ្ញុំចិត្តជាលួចត្រឹមតែស្នេហា   លួចមើលភក្រ្តា
              ស្រស់ពិសី  
បន្ទរ -    ខ្ញុំធ្វើចោរដែរតែចិត្តជា  មាននាមនឹងងារជាកវី  ចិត្តគួចលួចបេតី
              លួចច្រើនខែថ្ងៃ លួចស្នេហា 
-        មិនដែលបានសោះព្រោះខ្ញុំមិនសូវហ៊ាន  តែនឹងលួចបំពានអៀន
              ម្ចាស់ចិន្តា  បើប្រែមានទោសតើធ្លាក់ដល់ត្រឹមណា  បើចោរលួច
              ស្នេហា  ចោរដូងចិត្ត