Monday, November 9, 2015

បងស្រឡាញ់តែអូន

បទភ្លេង : សម សាខន
ទំនុកច្រៀង : ញ៉ែម ផុន ច្រៀងដោយ : ស៊ីន ស៊ីសាមុត

១ -         បងស្រឡាញ់ ៗ តែអូន  ស្រឡាញ់ស្ងួនពេញក្នុងចិន្តា  គ្មានបែកបែរ
              ប្រែចិត្តសាវា  ឬដោះសាររកគូថ្មីឡើយ  ។
បន្ទរ -    ឲ្យបងដកចិត្តចេញពីស្នេហ៍ម្តេចបាន  បងសូមផ្ញើប្រាណភ្ជាប់និស្ស័យ
              ក្នុងលោកនេះបងស្រឡាញ់តែចរណៃ   ចិត្តស្មោះភក្តីតែស្រីមួយ ។
២ -         បងស្រឡាញ់ ៗ តែអូន  សូមស្រីស្ងួនកុំទុក្ខា  ។
១ -         ចិត្តសន្សំខំប្រឹងស្រឡាញ់  សុខចិត្តចាញ់ ៗ  ព្រោះស្នេហា  ប្រឹងបំរះ
              មិនឈ្នះវាសនា  សូមចិន្តាមេត្តាប្រណី   ។
បន្ទរ -    ឲ្យបងដកចិត្តចេញពីស្នេហ៍ម្តេចបាន  បងសូមផ្ញើប្រាណភ្ជាប់និស្ស័យ
              ក្នុងលោកនេះបងស្រឡាញ់តែចរណៃ   ចិត្តស្មោះភក្តីតែស្រីមួយ ។
២ -         បងស្រឡាញ់ ៗ តែអូន  សូមស្រីស្ងួនកុំទុក្ខា  ។

No comments:

Post a Comment